ការដឹកជញ្ជូន
Preah Sihanouk, Cambodia
ការធ្វើដំណើរមកដល់កម្ពុជា
កម្ពុជាបានបើកច្រកព្រំដែនទាំងអស់ដល់ភ្ញៀវទេសចរអន្តរជាតិដោយគ្មានការបម្រាមណាមួយនៃជម្ងឺកូវីដ-១៩។ អាកាសយានដ្ឋានធំៗចំនួនបី ដែលមានជើងហោះហើរមកកាន់កម្ពុជា រួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) អាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP) និងអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ (KOS)។
អ្នកដំណើរក៏អាចមកកម្ពុជាតាមផ្លូវគោកពីប្រទេសជិតខាង (ឡាវ ថៃ និងវៀតណាម) នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ។ អ្នកធ្វើដំណើរនឹងត្រូវមានទិដ្ឋាការទុកជាមុន ឬពិនិត្យនៅតាមច្រកព្រំដែន ដែលផ្តល់ទិដ្ឋាការនៅពេលមកដល់ (VOA) ឬទទួលយកទិដ្ឋាការអេឡិចត្រូនិក។
ព័ត៌មានបន្ថែមអំពីការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា អាចរកបាននៅទីនេះ។
ការណែនាំអំពីការធ្វើដំណើរពាក់ព័ន្ធនឹងជម្ងឺកូវីដ-១៩
ភ្ញៀវអន្តរជាតិដែលមកកម្ពុជាដែលមកកម្ពុជាតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស លែងតម្រូវឲ្យបង្ហាញ ឯកសារចាក់វ៉ាក់សាំង ឬធ្វើតេស្តរកជម្ងឺកូវីដ-១៩ នៅពេលមកដល់ទៀតទេ។
ទោះបីជាមានការលើកលែងការរឹតត្បិតទាំងនេះក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជា ណែនាំយ៉ាងម៉ឺងម៉ាត់ដល់អ្នកដំណើរអន្តរជាតិទាំងអស់ឱ្យអនុវត្តតាម “៣ ធ្វើ – ៣ កុំ” និងតាមដានសុខភាពឱ្យបានទៀងទាត់ ដើម្បីជៀសវាងការប៉ះពាល់ និងការចម្លងជំងឺកូវីដ-១៩។
៣ធ្វើ៖ ពាក់ម៉ាស់ លាងដៃឱ្យបានទៀងទាត់ និងរក្សាគម្លាតពីគ្នាប្រវែង ១.៥ ម៉ែត្រ។
៣កុំ៖ ជៀសវាងកន្លែងចង្អៀត និងបិទជិត ជៀសវាងកន្លែងមនុស្សច្រើន និងចៀសវាងការប៉ះគ្នា។
សម្រាប់ព័ត៌មានថ្មីៗអំពីស្ថានភាពជំងឺកូវីដ-១៩ និងការណែនាំអំពីការធ្វើដំណើរផ្លូវការសម្រាប់ប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័រ៖ https://www.mfaic.gov.kh/covid-19 ។
ការធ្វើដំណើរមកដល់ខេត្តព្រះសីហនុ
បច្ចុប្បន្ននេះ ជើងហោះហើរត្រង់ទៅកាន់ខេត្តព្រះសីហនុ មានពីខេត្តសៀមរាប ឬទីក្រុងហូជីមិញ។ ភ្ញៀវអន្តរជាតិអាចជ្រើសរើសការហោះហើរទៅកាន់អាកាសយានដ្ឋានទាំងនេះ បន្ទាប់មកជិះយន្តហោះឆ្លងកាត់ទៅកាន់ខេត្តព្រះសីហនុ។
ច្រកចូលមួយទៀត គឺព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភ្ញៀវអាចធ្វើដំណើររយៈពេល៥ ម៉ោងតាមរថយន្តក្រុង/រថយន្តតូច ទៅក្រុងព្រះសីហនុ។
ការដឹកជញ្ជូនទៅកាន់សណ្ឋាគារ និងកន្លែងរៀបចំវេទិកាទេសចរណ៍មេគង្គ
សូមចំណាំថា ការដឹកជញ្ជូនដោយឥតគិតថ្លៃរវាងព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងសណ្ឋាគារផ្លូវការ នឹងត្រូវផ្តល់ជូនសម្រាប់ប្រតិភូដែលបានចុះឈ្មោះ និងផ្តល់ព័ត៌មានលម្អិតអំពីជើងហោះហើរជាមុនតែប៉ុណ្ណោះ។ ការដឹកជញ្ជូនពីព្រលានយន្តហោះត្រូវបានរៀបចំដោយការចុះឈ្មោះតែប៉ុណ្ណោះ (រាប់បញ្ចូលទាំងការទៅទទួលពីព្រលានយន្តហោះនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៣ ការចេញដំណើរត្រលប់ទៅវិញនៅថ្ងៃទី២៧ និង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ពីព្រលានយន្តហោះទៅកាន់សណ្ឋាគារផ្លូវការ និងពីសណ្ឋាគារ ទៅព្រលានយន្តហោះ) ។ មិនមានការដឹកជញ្ជូនភ្ញៀវនៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុទេ”