របៀបវារៈ
Sihanoukville, Cambodia
វេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣
វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ ព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ
“ការគិតគូរឡើងវិញពីភាពធន់ និងឌីជីថលនីយកម្ម”។
អ្វីដែលត្រូវរំពឹងទុកក្នុងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣


- ការបំផុសគំនិតស្តីពីការគិតគូរឡើងវិញអំពីអនាគតនៃវិស័យទេសចរណ៍ ដើម្បីធានាបាននូវកំណើនប្រកបដោយបរិយាប័ន្ន។ ប្រធានបទនឹងគ្របដណ្តប់លើបញ្ហាសំខាន់ៗ និងឱកាស គំនិត យុទ្ធសាស្ត្រ និងអនុសាសន៍សម្រាប់ការកសាងវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរ និងរឹងមាំ ដោយផ្តោតសំខាន់លើសហគ្រាសធុនតូច និងមធ្យម (MSMEs) នៅក្នុងតំបន់មេគង្គ។
- ការគិតស៊ីជម្រៅក្នុងការកសាងប្រព័ន្ធម្ហូបអាហារប្រកបដោយនិរន្តរភាព ដែលជាធាតុផ្សំជាមូលដ្ឋាននៃបទពិសោធន៍ធ្វើដំណើរ និងភាពធន់នឹងទេសចរណ៍ ក៏ដូចជារបៀបប្រើប្រាស់បច្ចេកវិទ្យា និងការច្នៃប្រឌិតដើម្បីផ្លាស់ប្តូរប្រព័ន្ធម្ហូបអាហារ។
- ការពិភាក្សាសំខាន់ៗចំនួន ដោយមានការចូលរួមពីអ្នកជំនាញថ្នាក់តំបន់ ផ្តោតលើ៖
- ការពង្រឹងប្រព័ន្ធអេកូទេសចរណ៍ឆ្លាតវៃ ដើម្បីផ្លាស់ប្តូរការគ្រប់គ្រងគោលដៅ លើកកំពស់ការប្រកួតប្រជែង និងលើកស្ទួយសេដ្ឋកិច្ចឌីជីថលសម្រាប់អាជីវកម្មទេសចរណ៍
- ការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងកម្លាំងពលកម្មទេសចរណ៍ឱ្យមានការចូលរួមកាន់តែច្រើនក្នុងភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង ការការពារសង្គមកាន់តែប្រសើរ និងការបែងចែក អត្ថប្រយោជន៍ស្មើៗគ្នា រួមចំណែកដល់សមភាពយេនឌ័រកាន់តែច្រើននៅក្នុងតំបន់។
- ការជំរុញផ្នែកធនធានមនុស្សជាតម្លៃស្នូលនៃវិស័យទេសចរណ៍ ដោយការដោះស្រាយកម្លាំងពលកម្ម និងកង្វះជំនាញនាពេលបច្ចុប្បន្ន និងដាក់ចេញនូវយុទ្ធសាស្ត្របង្កើនជំនាញឡើងវិញ/អភិវឌ្ឍន៍ជំនាញ ដើម្បីពង្រឹងភាពធន់ឲ្យបានច្រើនជាងមុន។
- ពិព័រណ៍ទេសចរណ៍ចម្រុះពីប្រទេសកម្ពុជា និងបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ផ្តោតលើការផ្សព្វផ្សាយផលិតផលទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងការប្រើប្រាស់ម្ហូបអាហារប្រកបដោយនិរន្តរភាព ដែលបង្កើតផលប៉ះពាល់វិជ្ជមានដល់បរិស្ថាន និងសហគមន៍។

- ការតាំងពិព័រណ៌រូបថតតំបន់ទេសចរណ៍លាក់ខ្លួនរបស់តំបន់មេគង្គ បង្ហាញពីគោលដៅដែលមិនសូវមានអ្នកទៅដល់ ប៉ុន្តែគួរឲ្យចង់ទៅទស្សនា។
- ឱកាសនៃបណ្តាញទំនាក់ទំនងដើម្បីភ្ជាប់ទំនាក់ទំនងឡើងវិញដោយផ្ទាល់ជាមួយភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ទាំងវិស័យសាធារណៈ និងវិស័យឯកជន។
- ការបង្ហាញពីវប្បធម៌ និងធម្មជាតិដ៏សម្បូរបែបនៃខេត្តព្រះសីហនុ និងស្វែងយល់ពីវិធីសាស្រ្តរួមចំពោះការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ។

វីអាយភី

ឯកឧត្តមបណ្ឌិត ថោង ខុន
រដ្ឋមន្រ្តីក្រសួងទេសចរណ៍

ឯកឧត្តម គួច ចំរើន
អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ
វាគ្មិន

លោកស្រី ស៊ូវីម័ល ថាណាសារ៉ាគីច
នាយកប្រតិបត្តិ នៃការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO)

លោក ភេធ័រ សាម៉ូន
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាហ្វិច

លោក លូ ម៉េង
នាយកប្រតិបត្តិ Almond Group

លោក ប៊េន ជី លីម
ប្រធានក្រុមដឹកជញ្ជូន
(ពាណិជ្ជកម្មអេឡិចត្រូនិក)
នៃក្រុមហ៊ុន AirAsia Super App

លោកស្រី Veronica Mendizabal Joffre
អ្នកជំនាញផ្នែកអភិវឌ្ឍន៍យេនឌ័រ និងសង្គមជាន់ខ្ពស់ ប្រចាំតំបន់អាគ្នេយ៍ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី

លោក អាឡិចហ្សាន់ឌ័រ រ៉ាយន័រ
នាយកទំនាក់ទំនងរដ្ឋាភិបាល
និងគោលដៅ Amadeus

លោក ម៉ារីអូ ផាយស្សា
នាយកគ្រប់គ្រងរមណីយដ្ឋាន
កោះរ៉ុង រ៉ូយ៉ាល ស៊េន

លោកស្រី មិលីតា កុលម៉ាន់ដាស
នាយកប្រតិបត្តិ / ស្ថាបនិក កោះសង្សារ

លោកស្រីបណ្ឌិត ស៊ូផាវ៉ាន់ តេរ៉ារ៉ាត់
អនុប្រធានជាន់ខ្ពស់ នៃ ការិយាល័យសន្និបាត និងពិព័រណ៍ ប្រទេសថៃ

លោក ខនណ័រ បេដាដ
ប្រធានគ្រប់គ្រងគម្រោង SUSTOUR ប្រទេសឡាវ នៃអង្គការផ្លានអន្តរជាតិ ប្រចាំប្រទេសឡាវ
កម្មវិធី

*សូមបញ្ជាក់ថា ការទទួលពីព្រលានយន្តហោះ នឹងត្រូវផ្តល់ជូនចំពោះប្រតិភូដែលបានចុះឈ្មោះ ផ្តល់ព័ត៌មានជើងហោះហើរទុកជាមុនតែប៉ុណ្ណោះ។ ការទទួលពីព្រលានយន្តហោះត្រូវបានរៀបចំតាមរយៈការចុះឈ្មោះតែប៉ុណ្ណោះ (ការទទួលពីព្រលានយន្តហោះ ប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ការជូនដំណើរត្រលប់ទៅកាន់ព្រលានយន្តហោះវិញនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ពីព្រលានយន្តហោះ ទៅកាន់សណ្ឋាគារ ដែលបានរៀបចំជាផ្លូវការតែប៉ុណ្ណោះ)។ ពុំមានការរៀបចំ ទទួលការដឹកជញ្ជូនពីព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុឡើយ។
ជម្រើសកម្មវិធីទស្សនកិច្ច
ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣


ជម្រើសទី១៖ ដំណើរកម្សាន្តលើគោក

ជម្រើសទី២៖ ដំណើរកម្សាន្តលើកោះ-ឆ្នេរ
ជម្រើសកម្មវិធីទស្សនកិច្ច
