សណ្ឋាគារ

Preah Sihanouk, Cambodia

ទីតាំងរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣
និងសណ្ឋាគារផ្លូវការ

ទីតាំងរៀបចំវេទិការទេសចរណ៍មេគង្គឆ្នាំ២០២៣ និងសណ្ឋាគារផ្លូវការ

សណ្ឋាគារឯករាជ្យគឺជាដៃគូទីតាំងសណ្ឋាគារផ្លូវការសម្រាប់ការរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣។ 

សណ្ឋាគារឯករាជ្យមានទីតាំងស្ថិតនៅលើឆ្នេរឯកជនមួយ ដែលមានចំងាយត្រឹមតែ៥គីឡូម៉ែត្រ ពីទីប្រជុំជន ក្រុងព្រះសីហនុ សណ្ឋាគារឯករាជ្យ ផ្តល់នូវការសម្រាកលំហែកាយជាមួយនឹងសួនច្បារត្រូពិក និងកន្លែងស្នាក់នៅដែលមានទេសភាពសមុទ្រ។ ជា​ទីតាំង​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​បាន​សាងសង់​ឡើង​ដំបូងគេ ​ដើម្បី​អបអរ​ឯករាជ្យ និង​សេរីភាព​របស់​ប្រទេស​កម្ពុជា​ពី​បារាំង​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៥០ សណ្ឋាគារ​នេះ ​ធ្លាប់​បម្រើ​ជា​កន្លែង​តាំង​បង្ហាញ​សម្រាប់​ព្រះរាជវង្សានុវង្ស​ ដោយ​មាន​ព្រះបាទ​នរោត្តមសីហនុ ទទួល​បន្ទុក​ផ្នែក​រចនា​ខាងក្នុង។ ធ្វើដំណើរ  រយៈពេល២០នាទី ពីព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ និងធ្វើដំណើរ៣.៥ម៉ោង ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

សណ្ឋាគារឯករាជ្យ មានបន្ទប់ចំនួន១៥៧ លើផ្ទៃដីទំហំ៣៥ហិចតា ផ្តល់ជូននូវសម្បទាចាំបាច់សម្រាប់ភ្ញៀវក្នុងការស្នាក់នៅដោយមិនមានការរំខាន មានបរិយាកាសស្ងប់ស្ងាត់នៃសមុទ្រ និងព្រៃឈើ។ សណ្ឋាគារនេះក៏មានជម្រើសដ៏ធំទូលាយនៃកន្លែងប្រជុំ ភោជនីយដ្ឋាន និងស្ប៉ា អាងហែលទឹកគ្មានដែនកំណត់ ក៏ដូចជា មានឆ្នេររាបស្មើ អាចដើរលេងកម្សាន្តបានផងដែរ។

សណ្ឋាគារនេះផ្តល់នូវស្តង់ដារអន្តរជាតិលំដាប់ខ្ពស់ និងការលើកកម្ពស់បដិសណ្ឋារកិច្ច លក្ខណៈខ្មែរប្រកប ដោយភាពកក់ក្តៅ ដែលប្រកាន់ខ្ជាប់នូវគោលការណ៍និរន្តរភាព និងការទទួលខុសត្រូវផ្នែកបរិស្ថាន។

តម្លៃពិសេស នឹងមានសម្រាប់ការកក់របស់ប្រតិភូដែលនឹងចូលរួមវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣។ សូមរង់ចាំមើល!

 

ការជ្រើសរើសកន្លែងស្នាក់នៅ

1. សណ្ឋាគារឯករាជ្យ (Independence Hotel)

សណ្ឋាគារឯករាជ្យជានិមិត្តរូប នៃក្រុងព្រះសីហនុ រួមមានវីឡាមាត់សមុទ្រ និងអគារប្រវត្តិសាស្ត្រ ដែលនៅតែបង្ហាញពីស្មារតី និងភាពអស្ចារ្យនៃ “យុគសម័យមាស” របស់ប្រទេសកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ។ បន្ទប់ធំទូលាយសរុបចំនួន១៥៧ ផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យដែលអាចមើលឃើញសមុទ្រ និងព្រៃលិចទឹក។ សណ្ឋាគារក៏មានឆ្នេរឯកជន ភោជនីយដ្ឋានចំនួនបី ស្ប៉ា និងកន្លែងហាត់ប្រាណ កន្លែងដើរលេងតាមមាត់    សមុទ្រ សាលប្រជុំបំពាក់ដោយឧបករណ៍ផ្សេងៗ ក៏ដូចជាអាងហែលទឹកខាងក្រៅដ៏ធំ ដែលបំពេញតម្រូវការភ្ញៀវគ្រប់រូប និងនាំមកនូវផាសុកភាពបំផុតក្នុងអំឡុងពេលស្នាក់នៅរបស់ភ្ញៀវ។

ជាមួយនឹងការរចនាដ៏ប្រណិត និងទីតាំងហ៊ុំព័ទ្ធដោយទឹកល្អដាច់គេ នៅលើឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃក្រុងព្រះសីហនុ សណ្ឋាគារគឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការសម្រាកលំហែ អារម្មណ៍ផាសុកភាព និងគេចផុតពីភាពតានតឹង នៃការរស់នៅដ៏មមាញឹក។

មានតម្លៃពិសេសសម្រាប់ប្រតិភូនៃវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣។ សូមទំនាក់ទំនងកក់បន្ទប់ តាមរយៈ តំណភ្ជាប់ https://bit.ly/3Xdz9RF ឬ reservation.ih@darahotels.com ហើយបញ្ជាក់ពី ការកក់បន្ទប់ MTF ២០២៣ នៅក្នុងកម្មវត្ថុ (Subject)។

 

2. សណ្ឋាគារឃ្វីនកូ (Queenco Hotel)

សណ្ឋាគារ Queenco គឺជាកន្លែងសម្រាកលំហែកាយដែលមានទីតាំងនៅចំកណ្តាលផ្ទៃទឹកពណ៌ខៀវ និងខ្សាច់ពណ៌ស នៃឆ្នេរជ័យជំនះ។ សណ្ឋាគារ​នេះ​ផ្តល់​ជូន​នូវ​កន្លែង​ស្នាក់នៅ​ពីរ​ប្រភេទ​ផ្សេងគ្នា ​ទាំងចាស់ និងថ្មីបញ្ជូលគ្នា ។ អគារជាប់មាត់សមុទ្រក្នុងរចនាបថសម័យអាណានិគម មានបន្ទប់ចំនួន៥៨ និងបន្ទប់ស្វីត (Suite) ដែលមានច្រកចូលឆ្នេរលក្ខណៈឯកជន ក៏មានអគារដែលត្រូវបានកែលម្អទំនើប មាន ចំនួន ១៤១បន្ទប់ និងបន្ទប់ស្វីត (Suite) ជាមួយនឹងទិដ្ឋភាពដ៏ល្អប្លែកពីគេ។

ស្រូបពន្លឺព្រះអាទិត្យ និងសម្រាកលំហែកាយដោយទឹកសមុទ្រដ៏បរិសុទ្ធ ឬរីករាយជាមួយភេសជ្ជៈដែលអ្នកចូលចិត្តនៅលើតាមមាត់សមុទ្រ ដែលអាចមើលឃើញថ្ងៃលិច។ សណ្ឋាគារ Queenco គឺជាជម្រើស ដ៏ល្អដែលធានានូវភាពងាយស្រួល ផាសុកភាព និងឯកជនភាពសម្រាប់ភ្ញៀវ។

បញ្ចុះតម្លៃពិសេស ៣៥% ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ សម្រាប់ប្រតិភូនៃវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣។ សូមទំនាក់ទំនងកក់បន្ទប់តាមរយៈ https://tinyurl.com/yckuzjk7

ឬតាមរយៈអ៊ីម៉ែល info@queencoasia.com ប្រសិនបើត្រូវការព័ត៌មានផ្សេងៗនិងបញ្ជាក់ “MTF 2023”  នៅក្នុងកម្មវត្ថុ (Subject)។

 

3. សណ្ឋាគារស៊ីហា ត្រេហ្សឺរ (Siha Treasure Hotel)

ស្ថិតនៅចំកណ្តាលក្រុងព្រះសីហនុ សណ្ឋាគារ Siha Treasure លំដាប់ផ្កាយ៣ គឺជាគំរូនៃភាពប្រណីតពិតប្រាកដ បរិយាកាសពោរពេញដោយភាពសប្បាយរីករាយ ភាពកក់ក្តៅ និងបរិយាកាសស្និស្នាល ជាមួយនឹងបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះ។ សណ្ឋាគារនេះមានបន្ទប់ចំនួន ១០៥ ដែលអាចគយគន់មើលសួនច្បារបាន ជាមួយនឹងការរចនាចម្រុះពណ៌ និងបំពាក់ដោយសម្បទាទំនើបៗ។ ភ្ញៀវត្រូវបានអញ្ជើញទៅកាន់ភោជនីយដ្ឋានត្រេស្សឺរ ដើម្បីពិសាអាហារឆ្ងាញ់ៗដែលមានបម្រើសេវាម្ហូបខ្មែរ ម្ហូបបស្ចឹម ប្រទេស និងម្ហូបចិន។

លើសពីនេះ មានកន្លែងអង្គុយពិសារកាហ្វេ ស្កាយបារ បន្ទប់ប្រជុំ និងស្ទូឌីយោហាត់ប្រាណ ដែលធ្វើឲ្យការស្នាក់នៅ កាន់តែមានផាសុកភាព។ រីករាយជាមួយបរិយាកាសមាត់សមុទ្រ ការធ្វើដំណើរថ្មើរជើង ដោយប្រើរយៈពេល ២០នាទី ឆ្ពោះទៅកាន់ឆ្នេរ Hawaii ដែលនៅជិតបំផុត។

បញ្ចុះតម្លៃពិសេសជាង  ៥០% ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ សម្រាប់ប្រតិភូ នៃវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣។ សូមទំនាក់ទំនងកក់បន្ទប់ តាមរយៈ https://sihahotel.com/contact-us/ ឬតាមរយៈអ៊ីម៉ែល

 info@sihahotel.com ប្រសិនបើត្រូវការព័ត៌មានផ្សេងៗ  និងបញ្ជាក់ “MTF 2023”  នៅក្នុងកម្មវត្ថុ។